កីឡា

Pochettino ថា​ Chelsea ត្រូវ​ការ​អ្នកចាំទី​ និង​ខ្សែប្រយុទ្ធ​បន្ថែម​ទៀត​

លោក​ Mauricio Pochettino អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ត្រូវ​ការ​អ្នកចាំទី​ និង​ខ្សែប្រយុទ្ធ​បន្ថែម​ទៀត​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២៣/២៤នេះ​។

លោក​ Pochettino បាន​និយាយ​ថា​៖” យើង​ត្រូវ​ការ​អ្នកចាំទី​យ៉ាង​តិច​ម្នាក់​ទៀត​ ក៏​ដូច​ជា​ខ្សែប្រយុទ្ធ​មួយ​ទៀត​ផង​ដែរ​ យើង​ត្រូវ​ការ​អ្នកណា​ដែល​ច្បាស់​លាស់​ដើម្បី​មក​ជួយ​ក្លឹប​របស់​យើង​ “។

នៅ​ខណៈ​នេះ​ Chelsea កំពុង​យក​បាន​ អ្នកចាំទី​ Djordje Petrovic ពី​ក្លឹប​ New England Revoulution ដោយ​ចំណាយ​អស់​ ១៦លាន​អ៊ឺរ៉ូ​ ខណៈ​ក្លឹប​នេះ​កំពុង​ស្វែង​រក​ខ្សែប្រយុទ្ធ​ដែល​ស័ក្ដិសម​នឹង​ក្លឹប​របស់​គេ​៕

ប្រភព៖ SABAY

Most Popular

To Top