The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ការព្រមព្រៀងក្នុងការផ្តល់កុងត្រាថ្មីរយៈពេល១ឆ្នាំសម្រាប់កីឡាករខ្សែការពារជើងចាស់ Jonny Evans ហើយបន្ទាប់ពីមានភាពមិនច្បាស់លាស់នៃអនាគតរបស់ Harry Maguire។
កីឡាករ Evan បានមកចូលរួមជាមួយនឹងក្លឹបកាលពីបើករដូវកាលដំបូងជាមួយនឹងកុងត្រារយៈពេលខ្លីប៉ុន្តែទីបំផុតការចរចាអាចធ្វើឲ្យគាត់នឹងអាចបន្តលេងនៅ Old trafford ពេញមួយរដូវកាលដើម្បីទុកជំនួសកីឡាករ Harry Maguire ដែលមកទល់ពេលនេះនៅមិនទាន់ត្រូវបានរកក្លឹបថ្មីបាននៅឡើយនោះ។
កីឡាករ Evan ធ្លាប់ជាកីឡាករឆ្នើមរបស់ក្លឹប Man UTD និងក្រោយមកបានចាកចេញទៅចូលរួមក្លឹបមួយចំនួនទៀត។នៅទីនេះគាត់ធ្លាប់បានជួយក្លឹបលើកពានរង្វាន់អង់គ្លេសដល់ទៅ៣ដងនិងពាន Champions League ម្តងហើយបង្ហាញខ្លួនបានដល់ទៅ៤៩៨ដងប៉ុន្តែបច្ចុប្បន្នមានវ័យ៣៥ឆ្នាំទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
