កីឡា

Kane លេង​បាល់ទាត់​នៅ​អាល្លឺម៉ង់ ឃ្លាត​ឆ្ងាយ​ពី​ប្រពន្ធ ​ដែល​នៅ​អង់គ្លេស

ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane បាន​ផ្លាស់​មក​លេង​នៅ​ក្លឹប Bayern Munich កាល​ពី​ពេល​ថ្មីៗ​នេះ។ កីឡាករ​រូប​នេះ​បាន​ផ្លាស់​ទីលំនៅ​ពី​រាជធានី​ឡុងដុង ប្រទេស​អង់គ្លេស មក​កាន់​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។

យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Daily Mail ប្រពន្ធ​របស់​ Kane គឺ​អ្នកស្រី Katie Goodland មិន​បាន​ផ្លាស់​មក​អាល្លឺម៉ង់​នោះ​ទេ។

នេះ​ក៏​ព្រោះ​តែ អ្នកស្រី​ទើប​តែ​ពរ​ពោះ​កើត​កូន​ទី៤ របស់​អ្នក​នាង និង Kane កាល​ពី​ខែ​សីហា​កន្លង​ទៅ។ ជា​លទ្ធផល​ Kane សម្រេច​ចិត្ត​រស់​នៅ​តែ​ឯង​មួយ​រយៈ​។

Kane រក​បាន ៤គ្រាប់ ក្នុង​៤ប្រកួត​ចុង​ក្រោយ​ជាមួយ Bayern។ កីឡាករ​រូប​នេះ​ព្យាយាម​សម្រប​ខ្លួន​នឹង​បរិយាកាស​នៅ​អាល្លឺម៉ង់ ដោយ​ថ្មីៗ​នេះ​លេចឮ​ដំណឹង​ថា Kane រៀនភាសា​អាល្លឺម៉ង់​ទៀត​ផង​៕

Most Popular

To Top