លោក Eddie Howe បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា បានក្លាយជាអ្នកចាត់ការក្លឹប Newcastle United ជាការផ្លាស់ប្ដូរជីវិតរបស់លោក។

លោក Eddie បាននិយាយថា៖” ខ្ញុំដឹងថាពេលខ្ញុំមកធ្វើអ្នកចាត់ការក្លឹប នៅពេលដែលខាងក្លឹបបានដាក់សំណើចង់បានខ្ញុំគឺខ្ញុំនឹងឆ្លើយយល់ព្រម ពេលនោះហើយជាពេលដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ។ សំណាងណាស់ ដែលចាប់តាំងពីដឹកនាំមកគឺវាមិនអីដែរ។ ខ្ញុំពេលចិត្តនឹងការដឹកនាំនេះគ្រប់វិនាទី “។
លោកបានបន្តថា៖” ខ្ញុំធ្លាប់បាននិយាយតាំងពីខ្ញុំមកដល់នេះគឺខ្ញុំមានមោទនភាពនឹងក្លាយជាអ្នកចាត់ការក្លឹបនេះ។ នេះជាអារម្មណ៍ដែលខ្ញុំតែងតែមានរហូតមកនៅទីនេះ “។
Eddie Howe ដឹកនាំ Newcastle តាំងពីឆ្នាំ២០២១ ដោយរដូវកាលនេះក្លឹបនេះឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាងប្រកួត PL ហើយរដូវកាលនេះកំពុងឈរនៅចំណាត់ថ្នាក់ទី៨ នៃតារាងប្រកួតនេះ៕
ប្រភព៖sabay
