កីឡា

មក​ទើប​តែបាន ៣ខែ Messi ជាប់​ឈ្មោះ​ជា​បេក្ខភាព​ក្នុង​ពាន​រង្វាន់ ២នៅ​ស្រុក​អាមេរិក

មក​ទើប​តែបាន ៣ខែ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ជាប់​ឈ្មោះ​ជា​បេក្ខភាព​ក្នុង​ពាន​រង្វាន់ ២នៅ​ប្រចាំ​លីគ​កំពូល​សហរដ្ឋអាមេរិក។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

កីឡាករ​រូប​នេះ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​របស់​អតីត​តារា​បាល់ទាត់​អង់គ្លេស​លោក David Beckham គឺ​ក្លឹប Inter Miami កាល​ពីខែ​កក្កដា​កន្លង​ទៅ។

ចាប់​តាំង​ពី​ខែ​កក្កដា​មក Messi ទើប​តែ​មាន​ឱកាស​លេង​នៅ​លីគ​អាមេរិក MLS បាន ៤ប្រកួត​ប៉ុណ្ណោះ តែ​ជាប់​ឈ្មោះ​ជា​បេក្ខភាព​នៃ​ពាន​លីគ MLS ចំនួន ២គឺ ពាន MLS Most Valuable Player (MVP) និង​ពាន​កីឡាករ​ថ្មី​ឆ្នើម​ជាង​គេ (Newcomer of the Year)។

ពាន​ទាំង​២នឹង​បើក​ឱ្យ​បោះឆ្នោត​នៅ​ថ្ងៃ​ទី១០ ខែ​តុលា ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា​ ឆ្នាំ២០២៣នេះ។ លទ្ធផល​នៃ​ពាន​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ចុង​ខែ​តុលា​នេះ៕

ប្រភព៖sabay

Most Popular

To Top