ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា ខ្លួនមិនមើលឃើញថាខ្លួនឯងលេងបាល់នៅអាយុ ៤០ ឬ ៤១ឆ្នាំនោះទេ។
កីឡាករវ័យ ៣៨ឆ្នាំរូបនេះបាននិយាយប្រាប់អ្នកកាសែតក្រោយពីប្រកួតរវាងព័រទុយហ្គាល់ ប៉ះនឹងស្លូវ៉ាគីថា៖ «មនុស្សជាច្រើនបាននិយាយថា ខ្ញុំនឹងលេងបាល់ដល់អាយុ ៤០ ឬ ៤១ឆ្នាំ»។
លោកបានបន្តថា៖ «ខ្ញុំមិនដាក់គោលដៅដល់ថ្នាក់នេះ»។ Ronaldo អះអាងថា ខ្លួនរៀបគោលដៅក្នុងរយៈពេលខ្លី ជាជាងសម្លឹងមើលវែងឆ្ងាយដូចកាលពីមុន។
សូមជម្រាបផងដែរថា Ronaldo បានទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីតនៅឆ្នាំ២០២២។ អំឡុងពេលនោះដែរ មានពាក្យចចាមអារ៉ាមមួយចំនួនបានឱ្យដឹងថា កីឡាកររូបនេះនឹងលេងជាមួយក្លឹបនេះត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ៕
ប្រភព៖ sabay