កីឡា

Ajax សម្រេចបណ្តេញគ្រូបង្វឹកលោក Maurice Steijn

AFP

គ្រូបង្វឹកក្លឹប Ajax លោក Maurice Steijn ត្រូវបានក្លឹបបណ្តេញចេញជាផ្លូវការហើយបន្ទាប់ពីបានដឹកនាំក្រុមទទួលបានលទ្ធផលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដោយអាចរកបានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះនៅរដូវកាលថ្មីនេះ។

ក្លឹបយក្សរបស់ហូឡង់នេះបានប្រកាសថាពួកគេបានបែងចែកផ្លុវជាមួយនឹងលោក Steijn បន្តិចក្រោយបរាជ័យក្រោមស្នាដៃរបស់ក្រុម Uretcht ក្នុងលទ្ធផល៤ទល់នឹង២។

គិតមកដល់ពេលនេះ Ajax កំពុងស្ថិតនៅក្នុងបញ្ជីកំពូលតារាងហូឡង់តែក្នុងតំបន់គេកាត់ចោលដោយមានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង៧ប្រកួតដោយក្នុងនោះលោក Steijn ផ្ទាល់ទើបតែបានដឹកនាំក្លឹបបានត្រឹមតែ១១ប្រកួតប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top