កីឡា

មក​ស្គាល់​កីឡាករ​ឈ្នះ​ពាន​ Ballon d’Or ក្នុង​វ័យ​ក្មេង​ជាង​គេ​បំផុត

Ronaldo ប្រេស៊ីល​ជា​កីឡាករ ​ដែល​ឈ្នះ​ពាន​ Ballon d’Or ក្នុង​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពាន​មួយ​នេះ​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Francefootball ។

កីឡាករ​នេះ​បាន​ឈ្នះ​ពាន ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ក្នុង​វ័យ​២១ឆ្នាំ​ នូវ​កំឡុង​ពេល​ដែល​គេ​ផ្លាស់​ មក​លេង​ឲ្យ​ Inter Milan ជា​លើក​ដំបូង​។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​១៩៩៦/៩៧នោះ​ ពេល​ដែល​គេ​បាន​លេង​ឲ្យ​ Barca ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ស៊ុត​ចូល​៤៧គ្រាប់​ ក្នុង​៤៩ប្រកួត​។

Ronaldo ប្រេស៊ីល​នេះធ្លាប់ឈ្នះពាន​ Ballon d’or នេះ​២ដង​ នៅ​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​២០០២។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Messi បាន​ឈ្នះ​ពាន​ Ballon d’or លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៩ នូវ​វ័យ​២២ឆ្នាំ​ ខណៈ​ Cristiano Ronaldo វិញ​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ​២០០៨ នូវ​វ័យ​២៣ឆ្នាំ​៕

Most Popular

To Top