ប្រកួតយប់មិញនេះ នៅទឹកដី Newcastle ក្រុមភ្ញៀវ Arsenal មិនអាចធ្វើអ្វីបានឡើយទោះបីជាអាចគ្រប់គ្រងបាល់បានទៅដល់ជិត៦០ភាគរយក្តីបូកជាមួយនឹងការប៉ុនប៉ង់ស៊ុតដល់ទៅ១៤លើកផង។
ប្រហែសយប់មិញ Arsenal បែរជារបូតគ្រាប់បាល់នៅនាទីទី៦៤ទៅឲ្យក្រុម Newcastle ស៊ុតបញ្ចូលទីដោយកីឡាករ Anthony Gordonធ្វើឲ្យក្រុម Arsenal បាត់ឳកាសតាមប្រជែងក្រុមលេខ១ក្នុងតារាង ដែលបច្ចុប្បន្នកំពុងមានពិន្ទុ២៦និង២៧ពិន្ទុ។
សប្តាហ៍នេះទោះបីជាយ៉ាងណាក្តី Arsenal នៅតែបន្តឈរនៅលេខរៀងទី៣នៅឡើយ មាន២៤ពិន្ទុខណៈដែល Spurs នៅសល់១ប្រកួតក្នុងដៃមាន២៦ពិន្ទុហើយក្រុមមេឃខៀវ Man City មាន២៧ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី