The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីធានាឲ្យបាននូវកុងត្រា ក្នុងការនាំយកកីឡាករ ខ្សែការពារម្នាក់មកពីអង់គ្លេស។
ប្រភពដដែលបានសរសេរថា Bayern Munich នឹងបន្តធ្វើការងារចរចាជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីអាចផ្ទេរកីឡាករខ្សែការពារជប៉ុន Takehiro Tomiyasu មករួមក្លឹបបាននៅខែមករានេះ ។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ មានសមត្ថភាពខ្លាំង ក្នុងតំណែងជាខ្សែការពារកណ្តាល ក៏បានស្តាំក៏បាននិងឆ្វេងក៏បាន ។ ករណីដែលមិនអាចចរចាកីឡាកររូបនេះ បានភ្លាមនៅខែមករានេះក្លឹប នឹងបន្តធ្វើការងាររហូតដល់រដូវក្តៅឆ្នាំ ក្រោយម្តងទៀត៕
ប្រែសម្រួល៖ស៊ុនលី