ភ្នំពេញ ៖ នាថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២៣ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ១៤នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើនរើសជើងឯកនារី និងយុវជន កម្រិតពិភពលោកលើកទី១៩ ឆ្នាំ២០២៣ “The 19th Women and Junior World Championship 2023 “ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២៣ នៅប្រទេសថៃ។

ការប្រកួតឆ្នាំនេះក្រុមកីឡាករ-កីឡាការិនីកម្ពុជាចូលរួម ៤ វិញ្ញាសារួមមានវិញ្ញាសានារីវាយយកពិន្ទុ វិញ្ញាសាបុរសវាយយកពិន្ទុ វិញ្ញាសានារី៣នាក់ទល់៣ នាក់ និងវិញ្ញាសាបុរស ៣ នាក់ទល់៣ នាក់ ដោយមានកីឡាករ-កីឡាការិនី ៨ នាក់ ក្នុងនោះកីឡាករ ២ នាក់ និងកីឡាការិនី ៦ នាក់ ។
ចំពោះគ្រូបង្វឹក គឺលោក អ៊ុក យ៉ារី និងគ្រូបង្វឹក គឺអ្នកគ្រូ អ៊ុក ស្រី លក្ខិណា។ កីឡាការិនី ៦ នាក់រួមមានកីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី នុប ឆលីកា កីឡាការិនី វង ចន្ថា កីឡាការិនី ហៀង វិជ្ជនី កីឡាការិនី ភីន ដានី កីឡាការិនី រ៉ន ស្រីពេជ្រ កីឡាករ នន់ វ៉ាវីន និងកីឡាករ ភាព ផាឃិន ៕



