កីឡា

ក្រុមកីឡាប៉េតង់ វ័យចាស់ សន្តិភាព និងក្រុមប៉េតង់យុវជន ក្រុមខេត្តកំពត លើពានរង្វាន់ នៃការប្រកួតកីឡា ប៉េតង់ ពាន់រង្វាន់វ័យចាស់ និងកីឡាប៉េតង់ មហាជន

ភ្នំពេញ ៖ ក្រុមកីឡាប៉េតង់វ័យចាស់ សន្តិភាព និងក្រុមប៉េតង់យុវជន ក្រុមខេត្តកំពត ដណ្តើមបានជើងឯក នៃការប្រកួតកីឡាប៉េតង់ ពាន់រង្វាន់វ័យចាស់ និងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកមួយថ្ងៃ ដែលប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ របស់សហព័ន្ធ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសមាគមប៉េតង់ វ័យចាស់សហការ ជាមួយបុរីធីវីស្តារ ។

ចំពោះលទ្ធផល៖ វិញ្ញាសាកីឡាប៉េតង់វ័យចាស់ ចំណាត់លេខ១ បានទៅលើក្រុមកីឡាប៉េតង់វ័យចាស់ សន្តិភាព ចំណាត់លេខ២ បានទៅលើ ក្រុមកីឡាប៉េតង់វ័យចាស់ ដំរីជន់ខ្លា ខេត្តកំពង់ធំ ចំណាត់លេខ៣ បានទៅលើក្រុមកីឡាប៉េតង់ វ័យចាស់មរកត និងចំណាត់លេខ១ បានទៅលើក្រុម កីឡាប៉េតង់វ័យចាស់នាគព័ន្ធ ។

ចំណែកវិញ្ញាសាកីឡាប៉េតង់អមវ័យចាស់ (មហាជន)ចំណាត់លេខ១ បានទៅលើក្រុមកីឡាប៉េតង់ខេត្តកំពត ចំណាត់លេខ២ បានទៅលើក្រុមកីឡាប៉េតង់ CPP កំពង់ចាម ចំណាត់លេខ៣ បានទៅលើក្រុមកីឡាប៉េតង់ អគ្គាការដ្ឋាន និងចំណាត់លេខ១ បានទៅលើក្រុមកីឡាប៉េតង់ អាចារ្យលាក់។

ការប្រកួតនេះមានក្លិបចំនួន១៩នាក់ ៧រាជធានីខេត្ត និងក្រសួងចំនួន៣គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណែកសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តកំពង់ឆ្នាំង សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាល សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តព្រះវិហារ សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តប៉ៃលិន សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តស្ទឹងត្រែង សម្ព័ន្ធកីឡាប៊ូល និង សម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តកំពង់ធំ សម្ព័ន្ធកីឡាប៊ូល និងប៉េតង់រាជធានីភ្នំពេញ ។

ចំពោះរាជធានីភ្នំពេញមាន៧ក្លិបទៀតរួមមានក្លិបកីឡា ប៉េតង់ចតុមុខ ក្លិបកីឡាប៉េតង់បឋមសិក្សាទួលស្វាយព្រៃ ក្លិបកីឡាប៉េតង់ហនុមាន ក្លិបកីឡាប៉េតង់កូនខ្មែរ ក្លិបកីឡាប៉េតង់សេនារាជសីហ៍ និងក្លិបកីឡាប៉េតង់គ្លូបប៊ល (វិស្ណុរាជ) ។ រីឯក្រុមអមវ័យចាស់ (មហាជន)មានចំនួន២៥កក្រុម។
ក្នុងចំណោមកីឡា ទំាងអស់ ប្រភេទកីឡាប៉េតង់ជាប្រភេទ កីឡាពេញនិយមសម្រាប់ កីឡាករ អាយុច្រើន ចំពោះការប្រភេទ កាន់តែចាស់កាន់តែមានបទ ពិសោធន៍ច្រើនក្នុងការប្រកួត ក៏ជាគំរូបមួយសម្រាប់ជំរុញ ចលនាយុវជន-យុវតី និងកីឡាករ-កីឡាការិនីវ័យក្មេង ជំនាន់មកលេងកីឡាប៉េតង់នេះ៕

Most Popular

To Top