The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សបារាំង PSG បានអះអាងច្បាស់អំពីការ សម្រេចចិត្តត្រៀម កញ្ចប់លុយមួយចំនួនធំក្នុងការទិញ យកកីឡាករខ្សែប្រយុទ្ធ Goncalo Ramos ដាច់ពីក្លឹប Benfica។
ប្រភពដដែលបានឲ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធ Benfica រូបនេះនៅបន្តកុងត្រាខ្ចីជើង នៅឡើយជាមួយនឹង PSG ប៉ុន្តែដោយសារទំរង់លេងល្អខ្លាំងទើបធ្វើឲ្យ PSG ហ៊ានសម្រេចចិត្តត្រៀមកញ្ចប់ លុយដល់ទៅ៨០លានផោនដើម្បីទិញ Ramos ដាច់ពី Benficaតែម្តង ។
គួរឲ្យដឹងដែរថាកីឡាករ ខ្សែប្រយុទ្ធ Ramos មានកុងត្រាជាមួយ នឹង Benfica រហូតដល់ឆ្នាំ២០២៨ ខណៈដែលបានចូលរួមជាមួយនឹង PSG ៤៧ប្រកួតមកហើយនិង អាចរកគ្រាប់បាល់បាន២៧គ្រាប់៕
ប្រែសម្រួល៖ស៊ុនលី