កីឡា

Real Madrid ទាក់ទងលោក De Zerbi ដើម្បីតំណែងជាគ្រូបង្វឹក

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានកំពុងព្យាយាមទាក់ទង ជាមួយនឹងគ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi ដើម្បីអាចក្លាយទៅជាគ្រូបង្វឹកថ្មី ជំនួសតំណែងលោក Carlo Ancelotti ។

ប្រភពដដែលបានសរសេរទៀតថា ព័ត៌មាននេះបានកើតឡើង នៅពេល ដែលលោក De Zerbi កំពុងមានទំរង់ដឹកនាំខ្លាំង នៅអង់គ្លេស ហើយចំពេល ដែលលោក Ancelotti កំពុងមានការទាក់ទងជា មួយនឹងក្រុមជម្រើសជាតិប្រេស៊ីល។

កន្លងមកក៏មានដំណឹងដែរថាលោក De Zerbi ក៏ធ្លាប់បានបង្ហាញជំហដែរអំពីការ សម្រេចចិត្តក្នុងការទទួលយក ឳកាសថ្មីមួយផងដែរ ប្រសិនពេលវេលាមកដល់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top