កីឡា

Man UTD បន្តពិភាក្សាអំពីអនាគតរបស់ Mason Greenwood

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នៅតែបន្តធ្វើការពិភាក្សាទៅលើអនាគតរបស់កីឡាករខ្សែប្រយុទ្ធរឿងអាស្រូវ Mason Greenwood នៅឡើយប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយចំពោះរូបគាត់ឡើយ។

កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានក្លឹបអនុញ្ញាតិឲ្យទៅលេងនៅអេស្បាញជាមួយនឹងក្លឹប Getafe ក្នុងនាមជាកីឡាករខ្ចីជើងនៅឡើយនិងបន្តរហូតដល់ចាប់រដូវក្តៅខណៈដែលក្លឹបនេះកំពុងព្យាយាមបន្ថែមកុងត្រាខ្ចីជើង៦ខែទៀតសម្រាប់ Greenwood។

ការបង្ហាញខ្លួនឡើងវិញបន្ទាប់ពីបានជួបបញ្ហារឿងអាស្រូវផ្លូវភេទឈានទៅដល់ការចាប់ខ្លួននិងជាប់គុកផងនោះកីឡាករអង់គ្លេសរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អហើយបានជាទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុបទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top