កីឡា

លោក Christophe Rochus ជាកីឡាករវាយកូនបាល់ចំណាត់ថ្នាក់ពិភពលោក ធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា លើកដំបូង

ភ្នំពេញ៖លោក Christophe Rochus ជាកីឡាករវាយកូនបាល់ចំណាត់ថ្នាក់ពិភពលោកបានធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានេះ ដែលជាលើកដំបូងរបស់លោក និងក្រុមគ្រួសារដើម្បីលើកទឹកចិត្ត និងចែករំលែកបទពិសោធន៏ល្អៗដល់កីឡាករ-កីឡាការិនីវាយកូនបាលកម្ពុជាជាផ្លូវការ។


លោក Christophe Rochus ជាកីឡាករវាយកូនបាល់អាជីពរបស់ប្រទេសបែលហ្សិកដែលបានកើតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៧៨ នៅ Namur ប្រទេស បែលហ្សិក។ លោក Rochus បច្ចុប្បន្នលោកមានអាយុ ៤៤ ឆ្នាំ មានកម្ពស់ ១.៧៣ ម៉ែត្រ និងទម្ងន់ប្រហែល ៧៥ គីឡូក្រាម។

លោក Rochus បានឈ្នះពានឯកត្តជនចំនួន២ និងពាន ២ ដងក្នុងកម្មវិធី ATP Tour ក៏បានឈានដល់វគ្គ ១/៤ នៃការប្រកួតកីឡាវាយកូនបាល់ French Open កាលឆ្នាំ២០០៤ និងជុំទី ៤ នៃការប្រកួតកីឡាវាយកូនបាល់ US Open ក្នុងឆ្នាំ 2005។


លោកមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីរបស់លោក គឺលោកស្រី Rochus Nathalie តាំងពីឆ្នាំ ២០០២ ហើយជីវិតប្ដីប្រពន្ធរបស់លោកមានកូន ២ នាក់ជាមួយ គ្នា។ ទ្រព្យសម្បត្តិរបស់លោកគឺបានមកពីអាជីពជាកីឡាករវាយកូនបាល់របស់លោក និងបានមកពី ការគាំទ្រ និងការឧបត្ថម្ភពីបណ្តាក្រុមហ៊ុមផ្សេងៗ៕

Most Popular

To Top