សប្តាហ៍នេះ Chelsea មិនអាចរកពិន្ទុបានឡើយឬសូម្បីតែគ្រាប់បាល់ ក្រោយការប្រកួតយប់មិញប៉ះក្រុមម្ចាស់ផ្ទះ Everton ក្នុងលទ្ធផល២ទល់នឹង០។
២គ្រាប់របស់ម្ចាស់ផ្ទះ Everton កើតឡើងនៅនាទីទី៥៤ដោយកីឡាករ Doucoure និងមួយគ្រាប់ទៀតនៅចុងម៉ោងនាទីទី៩០បូក២ដោយកីឡាករ Dobbin។
ទោះបីជាខិតខំគ្រប់គ្រងបាល់បានច្រើនជាងក្តីដល់ទៅ៧២ភាគរយប៉ុន្តែសំណាងមិនមានឡើយសម្រាប់ Chelsea ដោយស៊ុតបានចំគោលដៅតែ៤ដងប៉ុណ្ណោះក្នុងការព្យាយាមទាំង១៦ដង។
៣ពិន្ទុនេះធ្វើឲ្យ Everton គេចចេញពីតំបន់ដែលត្រូវគេកាត់ចោល នៅរដូវកាលក្រោយលេខរៀងទី១៧មានតែ១៣ពិន្ទុប៉ុណ្ណោះក្នុងដៃ៕ ប្រែសម្រួល៖ស៊ុនលី