យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត ចំនួន២កំពុងបង្ហាញ បំណងចង់ទាក់ទងជាមួយនឹង កីឡាករខ្សែប្រយុទ្ធជើងចាស់ ម្នាក់របស់អង់គ្លេស។
កីឡាករ Jamie Vardy ដែលធ្លាប់ជាម្ចាស់ជើងឯក អង់គ្លេសជាមួយនឹងក្លឹប Leicester City និងកំពុងបន្តលេងនៅក្លឹបនេះ នោះបានក្លាយទៅជាគោលដៅ របស់ក្លឹបសេដ្ឋីនៅលីគអារ៉ាប់ដែលក្នុងនោះមានដូចជាក្លឹប Al Shabab និងក្លឹប Al Qadsiyah ផងដែរ។
ទោះបីជាយ៉ាងណាក្តីកីឡាករ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ បានស្នើសុំជាប្រាក់កម្រៃប្រចាំខែ ប្រមាណជា៤លាផោន ដែលវាបានធ្វើឲ្យក្លឹបទាំងពីរ សម្រេចចិត្តបដិសេធ ការចរចាតែម្តង៕
ប្រែសម្រួល៖ស៊ុនលី