នាយកក្លឹប Inter Milan លោក Giuseppe Marotta បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកមានការសប្បាយចិត្តជាខ្លាំងនៅពេលឮ ខ្សែប្រយុទ្ធ Lautaro Martinez ចង់បន្តកុងត្រាថ្មីជាមួយក្លឹបលោក។
Marotta បាននិយាយថា៖” វាជារឿងល្អបំផុតនៅពេលឮប្រធានក្រុមយើង គឺ Martinez និយាយថាគេនឹងបន្តកុងត្រាក្នុងពេលឆាប់ៗ “។
លោកបន្តថា៖” គេជាប្រធានក្រុមដ៏ល្អ ហើយគេចង់បន្តជាមួយយើង។ ខ្ញុំអាចនិយាយបានថា ការបន្តកុងត្រាថ្មីនេះគឺមានភាពងាយស្រួល ប្រហែលជាដើមខែ “។
Martinez មកលេងឲ្យ Inter តាំងពីឆ្នាំ២០១៨មក ដោយនឹងចប់កុងត្រានៅឆ្នាំ២០២៦។ គេជាកីឡាករស្នូលមួយរូបរបស់ក្លឹប៕