យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្របង្វឹកមេឃខៀវ Man City លោក Pep Guardiola បានកំណត់ផែនការរួចមកហើយថានឹងត្រូវចរចាជាមួយនឹងកីឡាករ Joao Palhinha នៅខែមករានេះដើម្បីអាចយកមកជំនួសកីឡាករ Kalvin Phillips បាន។
ទោះបីជាបានដឹងហើយថាកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Fulham រូបនេះបច្ចុប្បន្នក៏ជាកីឡាករគោលដៅរបស់ក្លឹបធំៗផ្សងទៀតនៅអឺរ៉ុបដូចជា Bayern Munich ក្តីប៉ុន្តែ Man City គឺបានត្រៀមកញ្ចប់លុយប្រមាណជា៥០លានផោនរួចទៅហើយដើម្បីសុំចរចា។
កីឡាករអន្តរជាតិសញ្ជាតិប៉ទុយហ្គាល់វ័យ២៨ឆ្នាំរូបនេះកាលពីរដូវក្តៅឆ្នាំទៅស្ទើរតែនឹងអាចទទួលយកកុងត្រាជាមួយនឹង Bayern Munich ទៅហើយប៉ុន្តែលក្ខខណ្ឌមួយចំនួនបែរជាត្រូវបរាជ័យនៅចុងម៉ោងទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី