កីឡា

កីឡាករ Carvalho អាចមានឳកាសវិលមកលីគអង់គ្លេសវិញ

រូបភាពពី៖​ AFP

កីឡាករខ្ចីជើងរបស់ក្លឹប Liverpool ដែលកំពុងលេងឲ្យ RB Leipzing ម្នាក់កំពុងត្រៀមខ្លួនចាប់យកឳកាសក្នុងការវិលត្រឡប់មកលេងនៅលីគអង់គ្លេសវិញប៉ុន្តែមិនមែនជាមួយនឹងក្លឹបដើមនេះនោះទេ។

គ្រូបង្វឹកលោក Jurgen Klopp បានបង្ហាញជំហចរចាដែរជាមួយនឹង RB Leipzig អំពីអនាគតរបស់កីឡាករ Carvalho វ័យ២១ឆ្នាំរូបនេះជាពិសេសអំពីលទ្ធភាពនៃការលេងបាល់របស់គេជាមួយនឹងឈុតធំប៉ុន្តែហាក់ដូចជាមិនទាន់ទទួលបានលទ្ធផលអ្វីនៅឡើយ។

ក្នុងពេលជាមួយគ្នានេះក្លឹប Fulham បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចរចាទិញយក Carvalho ដើម្បីឲ្យមកជួយក្លឹបនៅក្នុងរដូវកាលដែលសេសសល់ទោះបីក្នុងលក្ខខណ្ឌទិញដាច់ឬខ្ចីជើងសិនក៏ដោយខណៈដែលកុងត្រារបស់គាត់បច្ចុប្បន្នជាមួយនឹង Liverpool មានត្រឹមឆ្នាំ២០២៤ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top