កីឡា

កីឡាករអុកជនជាតិ ប៉ូឡូញ បដិសេធមិនចាប់ដៃ ជាមួយគូប្រជែង ជនជាតិរុស្ស៊ី

AFP

អ៊ូសបេគីស្ថាន ៖ កីឡាករអុកជនជាតិប៉ូឡូញ Jan-Krzysztof Duda បានបដិសេធមិនចាប់ដៃ គូប្រជែងជនជាតិរុស្សី Denis Khismatullin អំឡុងពេលការប្រកួតកីឡា អុកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ World Rapid Chess Championships របស់សហព័ន្ធកីឡា អុកអន្តរជាតិកាលពីខែមុន ហើយលោកKhistamullin មិនបានដាក់ពាក្យបណ្តឹងជាផ្លូវការ អំពីការមើលងាយនេះឡើយ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT។

ការប្រកួតកម្រិតពិភពលោក បានធ្វើឡើងក្នុងប្រទេសអ៊ូសបេគីស្ថាន នៅចុងខែធ្នូ ទោះបីជាហេតុការណ៍នេះ ទើបតែបង្កើតចំណងជើងកាលពីថ្ងៃអង្គារ បន្ទាប់ពីវីដេអូមួយបាន លេចចេញនៅលើប្រព័ន្ធអ៊ីនធើណេត ។

វីដេអូនោះ លោក Khismatullin លើកដៃរបស់លោកឆ្ពោះទៅកាន់លោក Duda ដែលជាពិធីកាតព្វកិច្ចមុនពេលចាប់ផ្តើមការប្រកួត ហើយ Pole ត្រូវបានគេឃើញបដិសេធចំពោះកាយវិការនេះ។

យោងតាមច្បាប់សហព័ន្ធអុកពិភពលោក (FIDE) ថា ការចាប់ដៃគ្នារវាងគូប្រកួត គឺជាសញ្ញានៃការគោរពគ្នាទៅវិញទៅមក មុនពេលការប្រកួតនីមួយៗ។
កាសែត Sport-Express បានរាយការណ៍ថា លោក Duda អាចនឹងត្រូវបានដកហូតសិទ្ធិ ប្រសិនបើលោក Khismatullin បានដាក់ពាក្យបណ្តឹង ប៉ុន្តែជនជាតិរុស្ស៊ីបានជ្រើសរើសមិនធ្វើដូច្នេះ។ ការប្រកួតរបស់ពួកគេបានបញ្ចប់ដោយការស្មើ។

កាលពីរដូវក្តៅមុន គូប្រជែងរបស់អ៊ុយក្រែន Olga Kharlan បានបញ្ចប់ការដកសិទ្ធិពីការប្រកួត World Fencing Championships នៅប្រទេសអ៊ីតាលី បន្ទាប់ពីបដិសេធមិនចាប់ដៃជាមួយគូប្រជែងរុស្ស៊ី Anna Smirnova ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការអន្តរាគមន៍ ពីប្រធាន IOC លោក Thomas Bach លោក Kharlan ត្រូវបានធ្វើឲ្យចូលរួមក្នុងព្រឹត្តិការណ៍ ក្រុមមួយនៅក្នុងការប្រកួតដូចគ្នានោះ ហើយក៏ត្រូវបានផ្តល់សិទ្ធិដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ នៅទីក្រុងប៉ារីសផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top