ខេត្តកណ្តាល ៖ ក្រុមកីឡាករប៉េតង់សន្តិភាព ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ដែលប្រព្រឹត្តតាមទីលាននៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ទីលានបាល់ទាត់ខេត្តកណ្តាល និងវិទ្យាល័យ ហ៊ុនសែន តាខ្មៅ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។

ក្រុមកីឡាករប៉េតង់សន្តិភាព ដណ្តើមបានមេដាយមាស បន្ទាប់ពីយកឈ្នះក្រុមកីឡាករតាខ្មៅ ខេត្តកណ្តាល នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១៣ ទល់ ៨ លើវិញ្ញាសាបុរស (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ ដូច្នេះក្រុមកីឡាករតាខ្មៅ ខេត្តកណ្តាលទទួលបានមេដាយប្រាក់ ហើយ ក្រុមកីឡាករ ប៉េតង់វិទ្យាល័យហ៊ុនសែន តាខ្មៅ ២ និងក្រុមកីឡាករប៉េតង់វិទ្យាល័យហ៊ុនសែន តាខ្មៅ ១ ទទួលបានមេដាយសំរិទ្ធ ។
ចំណែកវិញ្ញាសានារី (ចាប់ពីអាយុ១៨ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រកឃើញចំណាត់ថ្នាក់ ៣ បានទៅលើក្រុមកីឡាការិនី ប៉េតង់វិទ្យាល័យហ៊ុនសែន តាខ្មៅ ២ និងចំណាត់ថ្នាក់ ៤ បានទៅលើក្រុមកីឡាការិនីប៉េតង់ កំពង់សំណាញ់ ២ ។

ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៤ ការប្រកួតមានរយៈពេល ៤ ថ្ងៃដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៤ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់ ។

ចំពោះវិញ្ញាសាកីឡាបាល់ទាត់វ័យចាស់មាន ៥ ក្រុម (ចំពោះអាយុយោងតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត)ដោយប្រើរូបមន្តសន្សំពិន្ទុ ដោយទំាង ៥ ក្រុមដើម្បីរកក្រុមមួយដែលមានពិន្ទុខ្ពស់ជាងគេ នឹងគ្រងតំណែងជើងឯក ការប្រកួតជាផ្លូវការពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃទី ៤ តទៅ ។
ចំណែកកីឡាប៉េតង់មាន ៣ កម្រិត គឺបុរស (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រីឯ នារី (ចាប់ពីអាយុ១៨ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវ័យចាស់ (ចាប់ពីអាយុ ៣៦ ឆ្នាំ ឡើងទៅ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់។ ក្រុមកីឡាប៉េតង់មាន ៤៦ ក្រុមក្នុងនោះក្រុមប៉េតង់វយ័ចាស់ មាន ២៧ ក្រុម ក្រុមយុវជនមាន ១១ ក្រុម និងក្រុមយុវនារីមាន ៨ក្រុម៕

