កីឡា

Jesse Lingard មានព័ត៌មានផ្ទេរទៅ Barca ទាំងគួរឲ្យភ្ញាក់ផ្អើល

បរទេស៖អតីតកីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Man UTD ម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Jesse Lingard ទំនងជានឹងអាចមានឳកាសផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona ទាំងគួរឲ្យភ្ញាក់ផ្អើល។

ប្រភព The Goal បានចេញផ្សាយថាកីឡាករវ័យ៣១ឆ្នាំរូបនេះបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករគ្មានក្លឹបនៅឡើយហើយកំពុងព្យាយាមស្វែងរកក្លឹបថ្មីដើម្បីបន្តអាជីព។

កីឡាករអង់គ្លេសរូបនេះបានផុតកុងត្រាជាមួយនឹងក្លឹប Nottingham Forest កាលពីរដូវក្តៅឆ្នាំទៅប៉ុន្តែមិនទាន់អាចរកក្លឹបថ្មីបាននៅឡើយប៉ុន្តែទំរង់លេងនិងរាង្គកាយនៅល្អប្រហែលជាអាចទាក់ទាញ Barcelona បានទោះបីជានឹងមានប្រាក់កម្រៃថ្លៃបន្តិចក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top