កីឡា

Man City ត្រៀមផែនការរួចរាល់ ចុះហត្ថលេខាកីឡាករ Kimmich

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានរៀបចំផែនការរួចទៅហើយក្នុងការចុះហត្ថលេខាទិញយកកីឡាករ Joshua Kimmich ពីក្លឹប Bayern Munich ។

ទោះបីជាដឹងថាកីឡាកររូបនេះបច្ចុប្បន្នកំពុងត្រូវបានទាក់ទងដោយក្លឹបធំៗនៅអឺរ៉ុបផ្សេងទៀតដូចជា Man UTD, Liverpool និង Barcelona ក្តីប៉ុន្តែជឿជាក់ថា Man City កំពុងនាំមុខគេក្នុងការចរចាយកកីឡាករខ្សែបម្រើរូបនចេញពីអាល្លឺម៉ង់នៅខែមករានេះ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថាក្លឹប Bayern Munich ទំនងជានឹងអាចប្រមូលបានលុយប្រមាណជា៥០លានផោនពីតម្លៃខ្លួនកីឡាករ Kimmich ខណៈដែលកីឡាករអាល្លឺម៉ង់រូបនេះនៅសល់កុងត្រារយៈពេល១ឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top