The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារ Thomas Partey ដែលកំពុងបន្តព្យាបាល របួសនោះអាចនឹងវិលត្រឡប់មក ជួយក្លឹបកាំភ្លើងធំ Arsenal ហើយត្រឹមចុងខែនេះ។
កីឡាករខ្សែបម្រើ ការពារសញ្ជាតិ ហ្គាណារូបនេះបានទទួលរងរបួស ជាបន្តបន្ទាប់ច្រើនកន្លែង ចាប់តាំងតែពីដើមរដូវកាលមកម្ល៉េះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការវិលត្រឡប់នេះ នៅមុនកាលកំណត់ ដែលគ្រួពេទ្យជឿជាក់ថា គាត់នឹងអាចជាសះស្បើយ។
Partey វ័យ៣០ឆ្នាំរូបនេះ នឹងអាចវិលត្រឡប់ជួយក្រុមឈុតធំវិញ នៅក្នុងការប្រកួតក្នុងលីគកំពូល អង់គ្លេសប៉ះនឹងក្រុម Notting Forest នៅថ្ងៃទី៣០ខែមករាខាងមុខនេះ បើមិនមានអ្វីប្រែប្រួលទេនោះ ៕
ប្រែសម្រួល៖ស៊ុនលី