កីឡា

ក្លិបកីឡាការ៉ាតេ-ដូចំនួន ៥ បញ្ជូនអត្តពលិកច្រើនជាងគេ ចូលរួមការប្រកួត កីឡាការ៉ាតេ-ដូជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣

ភ្នំពេញ ៖ ក្លិបកីឡាការ៉ាតេ-ដូចំនួន ៥ បានបញ្ជូនកីឡាករ-កីឡាការិនីច្រើនជាងគេ ក្នុងចំណោមចំនួនក្លិប២៥ ចូលរួមព្រឹត្តិការណ៍ ការប្រកួត កីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។

ក្នុងឱកាសពិធី បើកព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ រៀបចំឡើង ដោយសហព័ន្ធកីឡា ការ៉ាតេ-ដូកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុនៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ។

ចំពោះក្លិបកីឡាការ៉ាតេ-ដូចំនួន ៥ បានបញ្ជូនកីឡាករ-កីឡាការិនីច្រើនជាងគេរួមមានក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាការ៉ាតេ-ដូ ហនុមាន និងក្លិបកីឡាការ៉ាតេ-ដូ មេគង្គ កម្ពុជា ។

ការប្រកួតជើងឯកឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីការ៉ាតេ-ដូចំនួន ១២៥ នាក់ ក្នុងនោះកីឡាករមានចំនួន ៦៦ នាក់ កីឡាការិនីចំនួន ៥៩ នាក់ គ្រូបង្វឹកមានចំនួន ២៨ នាក់ គ្រូជំនួយមានចំនួន ១២ មកពីក្លិន និងសមាគមកីឡាការ៉ាតេ-ដូចំនួន ២៥ នៅទូទាំងប្រទេសកម្ពុជា៕

Most Popular

To Top