ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានកីឡាករឆ្នើម FIFA ឆ្នាំ២០២៣ ប្រចាំក្រុមបាល់ទាត់បុរស កាលពីម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់ FIFA ផ្ទាល់នៅក្នុងថ្ងៃនេះ។
ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីនរូបនេះក៏បាន ឈ្នះពានខាងលើក្នុងឆ្នាំ២០២២ផងដែរ។
នេះជាលើកទី៨ហើយ ដែលកីឡាករនេះ បានឈ្នះខាងលើ ចាប់តាំងពីគេចាប់អាជីពជាកីឡាករបាល់ទាត់។
កាលពីឆ្នាំ២០២២កន្លងមកនេះ Messi បាននាំមកនូវលទ្ធផលល្អខ្លាំងដល់ក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួន ដោយបានជួយឲ្យឈ្នះពាន FIFA World Cup៕