លោក Xavi Hernendez គ្រូបង្គោលក្លឹប Barcelona នឹងលាចេញពីតំណែង ប្រសិនបើកីឡាករក្លឹបនេះឈប់ស្ដាប់តាមការណែនាំរបស់លោក។
ការលើកឡើងបែបនេះធ្វើឡើង ក្រោយពេលដែលមានការចុះផ្សាយរបស់សារព័ត៌មាន ESPN។ ដោយសារព័ត៌មាននេះចុះថា ក្រុមកីឡាករភាគច្រើនចាប់ផ្ដើមចោទសួរពីទម្រង់លេង និងរបៀបចាត់ចែងរបស់លោក។
ទាក់ទិននឹងរឿងនេះដែរ លោក Xavi បាននិយាយថា៖ «ខ្ញុំស្រលាញ់ក្លឹបនេះណាស់។ ខ្ញុំមកនេះ ដើម្បីសម្រេចបានស្នាដៃអ្វីមួយ។ បើខ្ញុំធ្វើមិនបានទេ ខ្ញុំនឹងទៅផ្ទះ។ បើខ្ញុំមិនលើកពាន La Liga ឆ្នាំមុនទេ ខ្ញុំមិនបន្តនៅដល់រាល់ថ្ងៃនោះទេ»។
«ដរាបណាកីឡាករលែងតាមខ្ញុំ នោះខ្ញុំនឹងវេចបង្វេចដើរចេញ ។ ពេលណាដែលមានអ្នកនិយាយថា ខ្ញុំមានបញ្ហា ខ្ញុំនឹងដើរចេញ»។ នេះជាការលើកឡើងរបស់លោក៕
