The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាលក្លឹបមេឃខៀវ Man City កំពុងត្រៀមខ្លួន ក្នុងការផ្តល់កុងត្រាថ្មី ជូនកីឡាករឆ្នើមម្នាក់ហើយ ទោះបីជាមានការចាប់អារម្មណ៍ ពីក្លឹបនៅលីគកំពូលអារ៉ាប់ក្តី ។
ប្រភពដដែលបានសរសេរថា កីឡាករ Kevin De Bruyne ដែលបច្ចុប្បន្នមានកុងត្រាជិតផុត កំណត់ទៅហើយនោះបានក្លាយ ទៅជាគោលដៅទាក់ទាញ ពីសំណាក់ក្លឹបជាច្រើននៅអារ៉ាប់ ។
គេជឿជាក់ថា កុងត្រា ដែលក្លឹបនៅអារ៉ាប់គ្រោងផ្តល់ឲ្យកីឡាករ រូបនេះមានទំហំរហូតទៅដល់១លានផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេអាចប្រាកដបានថាក្លឹបនឹងបន្តកុងត្រា ឲ្យកីឡាកររូបនេះរហូតទៅដល់ឆ្នាំ២០២៦៕
ប្រែសម្រួល៖ស៊ុនលី