យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea និងមាន់ខ្នាយមាស Spurs កំពុងនាំគ្នាដាក់គោលដៅជាមួយនឹងកីឡាករឆ្នើមម្នាក់របស់ក្លឹបបារាំង Nice នៅខែមករានេះ។
កីឡាករ Jean Clair Todibo ទំនងជានឹងមិនអាចបន្តជាមួយនឹងក្លឹប Nice ទៀតទេនៅខែមករានេះហើយក្នុងនោះក៏មានទាំងការប្រកាសដោយប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Florent Ghisolftផងដែរ។
លោក Ghisolfit បានបញ្ជាក់ថា៖ពួកយើងចង់រក្សាស្ថេរភាពនិងកម្លាំងរបស់ក្លឹបតាមរយៈការថែរក្សាកីឡាករល្អៗរបស់យើងប៉ុន្តែសម្រាប់ Jean Clair និង Khephren Thuram យើងនឹងកាន់តែត្រូវព្យាយាមឲ្យបានខ្លាំងជាងនេះថែមទៀតដើម្បីរក្សាពួកគេឲ្យបាន៕
ប្រែសម្រួល៖ស៊ុនលី