កីឡា

Man City ចាប់អារម្មណ៍តារាឆ្នើមម្នាក់របស់ Girona

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Girona។

កីឡាករ Savio ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Girona បានក្លាយទៅជាគោលដៅរបស់ក្លឹប Man City ប៉ុន្តែជឿជាក់ថានឹងត្រូវរងចាំរហូតដល់រដូវក្តៅ។

កីឡាករប្រេស៊ីលរូបនេះបច្ចុប្បន្នគឺកំពុងលេងក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះឲ្យក្លឹបអ៊ីតាលីនេះខណៈដែលក្លឹបដើមរបស់គាត់គឺនៅបារាំង Troyes ហើយរដូវកាលនេះគាត់អាចរកគ្រាប់បាល់បាន៥គ្រាប់មកហើយជូន Girona៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top