កីឡា

West Ham កំពុងនាំមុខគេ ក្នុងការចុះកុងត្រា យកកីឡាករ Phillips

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបញញួរធំ West Ham កំពុងតែនាំមុខគេ ក្នុងការចុះកុងត្រា នាំយកកីឡាករខ្សែបម្រើម្នាក់ របស់ក្លឹបមេឃខៀវ Man City។

កីឡាករ Kalvin Phillips បានទាក់ចិត្តគ្រូបង្វឹក របស់ក្លឹប West Ham គឺលោក David Moyes យ៉ាងខ្លាំងហើយជឿជាក់ថា នឹងអាចចរចាយកកីឡាករ អង់គ្លេសរូបនេនៅមុនពេលដែលទីផ្សារ ដោះដូរបិទក្នុងខែមករានេះ។

បច្ចុប្បន្ន West Ham ស្ថិតនៅក្នុងទំរង់លេងល្អ គួរសមក្នុងនាមជាក្រុម Top 10 ក្នុងតារាងជាមួយនឹងពិន្ទុ៣៥ពួកគេ កំពុងឈរនៅលេខរៀងទី៦ ពីលើក្រុមបិសាចក្រហម Man UTD ដែលមានត្រឹមតែ៣២ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top