របួសរបស់ខ្សែ ប្រយុទ្ធអេហ្ស៊ីប កីឡាករ Mohamed Salah ធ្វើឱ្យអ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp មានក្ដីស្លុតចិត្តយ៉ាងខ្លាំង ស្របពេលដែលកីឡាកររូបនេះជាកីឡាករ បង្គោលរបស់ហង្សក្រហម។
កីឡាកររូបនេះរងរបួសពេលលេង នៅក្នុងការប្រកួតពានអាហ្វ្រិក AFCON រវាងក្រុមជម្រើសជាតិអេហ្ស៊ីប និងក្រុមជម្រើសជាតិហ្គាណា កាលពីយប់ថ្ងៃព្រហស្បតិ៍។ ខាង Liverpool ដាក់ការសង្ស័យថា របួសរបស់ Salah ទំនងជារបួសសរសៃពួរ។
លោក Klopp បាននិយាយក្នុងថ្ងៃសុក្រនេះថា៖ «យើងមិនដឹងអ្វីទាំងអស់ ។ ខ្ញុំបាននិយាយជាមួយគេយប់មិញនេះ ហើយអ្វីៗត្រូវការ ការតាមដានបន្ត»។
«ប្រាកដហើយ នៅពេលភ្លាមៗ យើងនាំគ្នាស្លុតចិត្តថា៖ អុញនោះ របួសអីហ្នឹង?!»។ នេះជាការបន្តរបស់លោក។
Liverpool នៅពេលនេះ កំពុងតែឈរលេខ ១ ជាមួយនឹង ៤៥ពិន្ទុក្នុងដៃ ស្របពេលដែល Manchester City ជាប់លេខ ២ ជាមួយនឹង ៤៣ពិន្ទុ ។ Salah នៅពេលនេះ កំពុងតែឈរលេខ១ ជាមួយនឹង ប្រយុទ្ធរបស់ Man City កីឡាករ Erling Haaland ដោយគិតមកទល់ពេលនេះ ស៊ុតបាន ១៤គ្រាប់ ៕