កីឡា

Bayern បោះបង់ការចរចាកុងត្រា Trippier

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានសម្រេចចិត្តបោះបង់ការ ប៉ុនប៉ងក្នុងការចរចា កីឡាករខ្សែការពារ Kieran Trippier ហើយ។

ការអះអាង ដែលត្រូវបានធ្វើឡើង ដោយប្រធានផ្នែកកីឡា របស់ក្លឹបគឺលោក Christoph Freund ដែលមានន័យថាការវិល ត្រឡប់ជួបជុំគ្នាឡើងវិញ របស់កីឡាករអង់គ្លេសរូបនេះ ជាមួយនឹងខ្សែប្រយុទ្ធ Harry Kane គឺមិនអាចធ្វើឡើងបានឡើយ ។

ការប្រកាសនេះ ក៏ត្រូវបានគេមើលឃើញដែរថា ធ្វើឡើងបន្ទាប់ ពីការពិភាក្សាគ្នា បានត្រឹមទទួលរង បរាជ័យហើយ Bayern ក៏សម្រេចចិត្តបោះបង់ចោល ការព្យាយាមសាជាថ្មីតែម្តងទៅ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top