The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានបើកការចរចា និងពិភាក្សាគ្នាឡើងវិញ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីពិនិត្យលទ្ធភាព ក្នុងការដោះដូរកីឡាករម្នាក់ នៅខែមករានេះ។
កីឡាករខ្សែការពារកណ្តាល Jakub Kiwior បច្ចុប្បន្នមិនសូវបានបង្ហាញខ្លួន ឲ្យឈុតធំរបស់កាំភ្លើងធំ Arsenal ឡើយខណៈដែល AC Milan កំពុងត្រូវការកីឡាករម្នាក់ មកលេងក្នុងតំណែងនេះ។
គួរឲ្យដឹងដែរថារដូវ កាលដោះដូរកីឡាករ សម្រាប់ខែមករានេះ នឹងត្រូវបញ្ចប់ នៅត្រឹមថ្ងៃពុធនេះ ហើយប៉ុន្តែមិនទាន់ មានព័ត៌មាន អ្វីបន្ថែមអំពីលទ្ធផល នៃការចរចាគ្នានៅឡើយ មកទល់ពេលនេះ ៕
ប្រែសម្រួល៖ស៊ុនលី