កីឡា

Newcastle ចូលរួមប្រជែង កីឡាករឆ្នើមរបស់ AC Milan

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមហាសេដ្ឋីថ្មី របស់អង់គ្លេស Newcastle បានសម្រេចចិត្តចូលរួម ការប្រជែង ជាមួយនឹងក្លឹបយក្សបារាំង PSG ក្នុងការដណ្តើមយកកុងត្រា របស់កីឡាករខ្សែ ប្រយុទ្ធឆ្នើមម្នាក់ ដែលកំពុងលេងនៅអ៊ីតាលី ។

កីឡាករ Rafael Leao ដែលកំពុងបង្ហាញ ទំរង់លេង ដ៏ល្អជាមួយនឹង AC Milan អស់រយៈពេលប៉ុន្មាន រដូវកាលចុង ក្រោយនេះ បានក្លាយទៅជាគោលដៅរបស់ក្លឹបធំៗ ជាច្រើននៅអឺរុបហើយជឿជាក់ថា កីឡាកររូបនេះនឹងធ្វើការ សម្រេចចិត្តនៅរដូវក្តៅ ខាងមុខនេះហើយ ។

ទោះបីជាយ៉ាងណាក្តីកន្លងមក PSG ដែលតែងតែព្យាយាម ទាក់ទងជាមួយនឹង Leao នោះប្រហែលជានឹង ត្រូវបន្ថែម គូប្រជែងថ្មី Newcaslte ផ្សេងទៀត ដែលជឿជាក់ថា ក្លឹបអង់គ្លេសនេះ ហាក់ដូចជាមិនមានបញ្ហាឡើយ សម្រាប់តម្លៃខ្លួនកីឡាករ ខ្សែប្រយុទ្ធវ័យក្មេង របស់ប៉ទុយហ្គាល់រូបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top