The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Marcus Rashford វ័យ២៦ឆ្នាំ ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Man UTD នោះកំពុងក្លាយទៅជាគោលដៅថ្មី របស់ក្លឹបអ្នកមានបារាំង PSG ។
Rashford ត្រូវបាន PSG មើលឃើញថា នឹងអាចជំនួសតំណែង របស់កីឡាករ Kylian Mbappe នៅពេល ដែលកីឡាករបារាំងរូបនេះ សម្រេចចិត្តចាកចេញ នៅរដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណាក្តីកីឡាករ Rashford នឹងមិនត្រូវបានដាក់លក់ក្នុងតម្លៃខ្លួន ទាបនោះទេ ខណៈដែលកុងត្រាថ្មីរយៈពេល៥ឆ្នាំ ទើបតែត្រូវបានធ្វើឡើង កាលពីខែកក្កដាកន្លង មកនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
