កីឡា

De Jong ខឹងខ្លាំង ជាមួយនឹង ក្រុមអ្នកកាសែត

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កីឡាករខ្សែបម្រើក្លឹប Barcelona លោក Frenkie de Jong កំពុងបង្ហាញអារម្មណ៍ ខឹងសម្បារយ៉ាងខ្លាំង ជាមួយនឹងក្រុមអ្នកយកព័ត៌មាន ជាពិសេសជុំវិញបញ្ហា នៃការចាកចេញ របស់គាត់នៅរដូវក្តៅ ។

កន្លងមកព័ត៌មានតែងតែសរសេរថា De Jong នឹងត្រូវលក់ចេញពីក្លឹប ដើម្បីជួយដោះស្រាយបញ្ហា ហិរញ្ញវត្ថុរបស់ Barcelona ពីព្រោះថា គាត់បច្ចុប្បន្នមានឈ្មោះជាកីឡាករ ដែលទទួលបានប្រាក់កម្រៃថ្លៃ ជាងគេបំផុតក្នុងបញ្ជីកីឡាករ ។

ថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មាន ចុងក្រោយនេះគាត់និយាយថា ៖ ប្រសិនបើខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំពិតជាខឹងខ្លាំងណាស់ ចំពោះព័ត៌មានមិនពិត ដែលអ្នកទាំងអស់គ្នាបានចុះផ្សាយ ហើយខ្ញុំមិនអាចទ្រាំទៅនឹងអ្វី ទាំងនោះបានទៀតទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top