កីឡា

សម្តេចធិបតីសម្តេចធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ម្ចាស់មេដាយកម្រិតអន្តរជាតិនាថ្ងៃទី២៦ កុម្ភៈ

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីដល់ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធជូនចំពោះក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ការប្រកួតជើងឯកអាស៊ី ការប្រកួតជើងឯកពីភពលោក និងការប្រកួតការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍។


លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើឡើងនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមានព្រឹតិ្តការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ព្រឹតិ្តការណ៍ការប្រកួតជើងឯកអាស៊ី ព្រឹតិ្តការណ៍ការប្រកួតជើងឯកពីភពលោក និងព្រឹតិ្តការណ៍ការប្រកួតការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២០ មាន ១២ ព្រឹត្តិការណ៍ ក្នុងនោះមាន ១៤ ប្រភេទកីឡា។


១៤ ប្រភេទកីឡារួមមាន កីឡាតេក្វាន់ដូ WT កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡារាំ កីឡាជីជឺតស៊ូ កីឡាប៉េតង់ កីឡាកេរ៉ាតេ កីឡាវ៉ូវីណាម កីឡាកាយវប្បកម្ម កីឡាប្រដាល់សកល កីឡាឃីកប៊ុកស៊ីង កីឡាចំបាប់ កីឡាទូកក្តោង និងព្រឹតិ្តការណ៍ការប្រកួតការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី២០។


ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីដល់ម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធទាំង ១២ ព្រឹត្តិការណ៍មានមេដាយសរុបមានចំនួន១២៦ គ្រឿង ក្នុងនោះមេដាយមាសចំនួន២៩ គ្រឿង មេដាយប្រាក់ ៤៦ គ្រឿង និងមេដាយសំរិទ្ធ ៥១គ្រឿង សរុបទឹកប្រាក់ចំនួន ៣ ១៩៤ ៥០០ ០០០ រៀល ប្រគល់ជូនជយលាភីកីឡាករ-កីឡាការិនីចំនួន ១០២ នាក់ គ្រូបង្វឹក និងគ្រូជំនួយចំនួន ៣៧ នាក់៕

ដោយ៖លី ភីលីព

Most Popular

To Top