កីឡា

លោក សរ សិទ្ធិ ៖ កីឡាករចង់ទទួលជ័យជម្នះ ត្រូវយល់ដឹង ឲ្យបានច្បាស់ ពីច្បាប់ការប្រកួត និងគោរពវិន័យ

ភ្នំពេញ៖ លោក សរ សិទ្ធិ អនុប្រធានតំណាង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និង ទូករ៉ូអ៊ីងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលប្រជុំក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានជួបសំណេះសំណាល់ជាមួយក្រុមគ្រូបង្វឹក និងកីឡាករទៅចូលរួមបោះជំរុំហ្វឹកហាត់ពង្រឹកសមត្ថភាព និងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា ទូកកានូស្លាលុំជ្រើសរើសជើងឯក អាស៊ីលើកទី១៣ (13th Asian Canoe Slalom Champinoshipe) ប្រទេសថៃ ។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា បោះជំរុំហ្វឹកហាត់ ពង្រឹកសមត្ថភាព និងចូលរួមព្រឹត្តិការណ៍ការ ប្រកួតខាងលើនេះកីឡាករ ២ នាក់ត្រូវយកចិត្តទុកដាក់ និងរក្សាក្រមសីលធម៌ក្នុងនាមកីឡាករកម្ពុជា ទោះបីចាញ់ ឬឈ្នះត្រូវសម្តែងការគួរសម ចំពោះគូប្រកួតដោយ បញ្ជេញសកម្មភាពចាប់ដៃជានិច្ច ។ កីឡាករចង់ទទួលជ័យជម្នះ ត្រូវយល់ដឹងឲ្យបានច្បាស់ ពីច្បាប់ការប្រកួត និងគោរពវិន័យ នោះនឹងធ្វើឲ្យយើង អាចដណ្តើម បានជ័យជម្នះជាក់ជាមិនខាន់ឡើយ។

លោក ស្រ៊ុន លាង អគ្គលេខាធិការរងបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជានឹងបញ្ជូនគ្រូបង្វឹក ១រូប និងកីឡាករ ២ រូបចូលរួមការបោះជំរុំហ្វឹកហាត់កីឡាទូកកានូស្លាលុំដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

លោកបានបន្តថា ក្រោយពីបញ្ចប់ ការបោះជំរុំហ្វឹកហាត់គ្រូបង្វឹក ១រូប និងកីឡាករ២ រូបបន្តចូលរួមព្រឹតិ្តការណ៍ការ ប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ គ្រូបង្វឹក ១រូប និងកីឡាករ ១ រូប រួមមានលោក គ្រូបង្វឹក គឹម សិរីមង្គល កីឡាករ កង ដាវីត និងកីឡាករ កីឡាករ ចាន់ សុផៃ ៕
ដោយ៖លី ភីលីព

Most Popular

To Top