កីឡា

គ្រូ​ Inter ឆ្លើយ​តប​បែប​នេះ​​នឹង​ព័ត៌មាន​ក្លឹប​ផ្សេង​​ទាក់​ទង​ចង់​បាន​លោក​

លោក​ Simone Inzaghi គ្រូបង្គោល​ក្លឹប​ Inter Milan បាន​ឆ្លើយ​តប​ទៅ​នឹង​សារព័ត៌មាន​ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​លោក​ត្រូវ​បាន​ក្លឹប​ផ្សេង​ ទាក់ទង​ចង់​បាន​សម្រាប់ ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​។

លោក​ Simone បាន​និយាយ​ថា​៖ ” ខ្ញុំ​ចង់​និយាយ​ថា​ ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ក្លឹប​ Inter Milan នេះ​ “។
លោក​បន្ត​ថា​៖” ទាក់ទង​ក្លឹប​ផ្សេង​ ទាក់ទង​ចង់​បាន​ខ្ញុំ​? វា​មិន​មែន​ជា​បញ្ហា​អី​នោះ​ទេ​។ គ្រាន់​តែ​ថា​ពេល​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​ក្លឹប​នេះ​ ពេញ​ចិត្ត​នឹង​ថ្នាក់ដឹកនាំ​ និង​កីឡាករ​។ ខ្ញុំ​ផ្ដោត​តែ​លើ​ការ​អភិវឌ្ឍ​ សមត្ថភាព​ក្លឹប​នេះ​នៅ​ក្នុង​ពេល​នេះ​ “។
លោក​ Simone ត្រូវ​បាន​សារព័ត៌មាន​ The Mirror កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មាន​ក្លឹប​មួយ​ចំនួន​សម្លឹង ​ចង់​បាន​ដូច​ជា​ក្លឹប​ Barcelona និង​ក្លឹប​ចំនួន​ ៣ក្លឹប​មក​ពី​ Premier League៕

Most Popular

To Top