ការប្រកួតក្នុងលីគ រវាងក្រុមខ្លាំងលេខ២ នៅកំពូលតារាង Man City ជាមួយនឹងក្រុមបិសាចក្រហម Man UTD បានបញ្ចប់ទៅដោយលទ្ធភាព ច្បាស់ៗ៣ទល់នឹង១។
ម្ចាស់ផ្ទះ Man City ធ្វើបានល្អខ្លាំងណាស់ដោយ អាចគ្រប់គ្រង បាល់បានរហូត ទៅដល់៧៣ភាគរយ និងស៊ុតចេញ បានទៅដល់២៧ លើកនិងចំគោលដៅ៨ដង រកបានគ្រាប់បាលស់រុប៣គ្រាប់ដែលក្នុងនោះ២គ្រាប់ដោយ Foden និង១គ្រាប់ ដោយ Haaland។
ក្រុមភ្ញៀវដែលជាអ្នក រកគ្រាប់បាល់មុន តាំងតែពីនាទីដំបូងនាទីទី៨ ដោយកីឡាករ Marcus Rashford នោះគឺជាគ្រាប់បាល់តែមួយគត់និង ការស៊ុតចំគោលដៅតែមួយគត់ នៅក្នុងការប្រកួតពីព្រោះថា Man UTD ស៊ុតចេញបានតែ៣ លើកប៉ុណ្ណោះ។
បញ្ចប់ការប្រកួតនេះ Man City យកបាន៣ពិន្ទុបន្តនៅលេខរៀងទី២ តាមពីក្រោយក្រុមលេខរៀងទី១ Liverpool តែមួយពិន្ទុប៉ុណ្ណោះគឺ៦៣ ទល់នឹង៦២ពិន្ទុ ៕
ប្រែសម្រួល៖ស៊ុនលី