យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងនៅទីបំផុតក្លឹបតោខៀវ Chelsea បានសម្រេចចិត្តហើយក្នុងការបញ្ចេញកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lukaku ចេញពី បញ្ជីរបស់ក្លឹបដោយក្នុងពេលដែលកំពុង មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបនៅលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត។
ក្នុងនោះគេជឿជាក់ថាក្លឹបបានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះប្រមាណជា៤៣លានអឺរ៉ូខណៈដែលកីឡាករវ័យ៣០ ឆ្នាំរូបនេះ កាន់តែខិតជិតមកដល់ទីបញ្ចប់នៃកុងត្រាទៅហើយទោះបីជាបច្ចុប្បន្ន កំពុងបន្តលេងនៅ Roma ក្នុងនាមជា កីឡាករខ្ចីជើងនៅឡើយក្តី។
Roma ឯណោះវិញក៏មិនសូវជាចង់បាន Lukaku ដែរក្នុងពេលដែលមាន Abraham ទៅហើយហើយមិនត្រឹមតែប៉ុណ្ណោះក៏កំពុងសម្លឹងមើលកីឡាករវ័យក្មេង Hugo Ekitike ដែលលេងនៅក្លឹបបារាំង PSG ផងដែរដើម្បីជំនួសតំណែងរបស់ Lukaku៕
ប្រែសម្រួល៖ស៊ុនលី