យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចាប់ផ្តើមធ្វើការងារ ពិភាក្សាជាមួយនឹង ក្រុមការងារផ្ទៃក្នុងរួចហើយ ដើម្បីសម្រេចយកបេក្ខភាពលោក Vincent Kompany មកធ្វើជាគ្រូបង្វឹកថ្មី នៅរដូវកាលក្រោយ ។
ការងារនេះ ត្រូវបានរៀបចំធ្វើឡើង ដើម្បីត្រៀមគ្រូបង្វឹកជំនួស តំណែងលោក Thomas Tuchel ដែលជឿជាក់ថា នឹងសម្រេចចិត្តចាកចេញ ពីក្លឹបនៅត្រឹមចុង រដូវកាលនេះនិង បន្ទាប់ពីបានដឹកនាំក្លឹបមិនទទួល បានពានរង្វាន់អ្វីសោះ ទាំងលីគក្នុងស្រុកនិង Champions League។
គួរឲ្យដឹងដែរថាលោក Kompany ទើបតែបានដឹកនាំ Burnley រដូវកាលកន្លងមកនេះ ប៉ុណ្ណោះហើយជាលទ្ធផលក្លឹប បានធ្លាក់ទៅលីគទី២ អង់គ្លេសជាផ្លូវការ ទៅហើយដែលនេះ វាគួរឲ្យភ្ញាក់ផ្អើលថា ហេតុអ្វីបានជា Bayern Munich នៅតែចង់បានបុរសជនជាតិ ប៊ែលហ្ស៊ិករូបនេះ ជាគ្រូបង្វឹកថ្មីរបស់ក្លឹបទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី