កីឡា

កីឡាករបាល់ទាត់ ឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo រកចំណូលបានច្រើន ជាង Messi ២ដង

Photo by Al Nassr

អាមេរិក ៖ ដោយការរកចំណាយបាន ២៦០ លានដុល្លារ ក្នុងរយៈពេល ១២ ខែ កំពូលកីឡាករបាល់ទាត់ព័រទុយហ្គាល់ លោក Cristiano Ronaldo ជាកីឡាកររកលុយ បានច្រើនជាង គូប្រជែង កីឡាករ Lionel Messi ២ដង ហើយបានឈរ នៅលើកំពូលតារាង កីឡាករ ដែលរកចំណូលបានច្រើ នជាងគេលើពិភពលោករបស់ Forbes ។

Forbes បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករ Ronaldo បានក្លាយជាអត្តពលិក ដែលរកចំណូលបានច្រើន ជាងគេលើពិភពលោក បន្ទាប់ពីផ្លាស់ទៅ Al Nassr ក្នុង Saudi Pro League។ ខ្សែប្រយុទ្ធព័រទុយហ្គាល់ រកបានប្រហែល ២៦០ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយជាចំនួនកំណត់ត្រា សម្រាប់កីឡាករបាល់ទាត់។

លោកបាននិយាយថា កីឡាករវ័យ ៣៩ ឆ្នាំរូបនេះមានប្រាក់បៀវត្សរ៍ថេរចំនួន ២០០ លានដុល្លារ និងដាក់ហោប៉ៅបន្ថែម ៦០ លានដុល្លារ ដោយសារកិច្ចព្រមព្រៀងឧបត្ថម្ភ រួមទាំងការផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកយីហោជាច្រើននៅលើ Instagram របស់លោក ដែលមានអ្នកតាមដានជាង ៦០០ លាននាក់។ កុងត្រារបស់លោក Ronaldo ជាមួយ Al Nassr មានសុពលភាពដល់ឆ្នាំ ២០២៥ ។ លោកចង់បន្តលេងបាល់ទាត់នៅកម្រិតកំពូល ។

ទន្ទឹមនឹងនេះ Messi បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីរកប្រាក់ចំណូលបាន ១៣៥ លានដុល្លារ បន្ទាប់ពីផ្លាស់ទៅ Inter Miami ក្នុងលីគបាល់ទាត់ជាតិអាមេរិក MLS ។ ចំនួននេះរាប់បញ្ចូលទាំងប្រាក់ខែ ៦៥ លានដុល្លារ និង ៧០ លានដុល្លារពីកិច្ចសន្យាជាមួយអ្នកឧបត្ថម្ភធំៗដូចជាAdidas និង Apple ។

ចំណាត់ថ្នាក់លេខ ២ គឺលោក Jon Rahm ជាកីឡាករវាយកូនហ្គោល ដែលបានប្តូរទៅប្រកួតប្រជែងនៅក្នុង ប្រព័ន្ធការប្រកួតនៃមូលនិធិ វិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) បើទោះបីជាក្លាយជាកីឡាករកំពូលម្នាក់នៃ PGA Tour ក៏ដោយ។ កីឡាករសញ្ជាតិអេស្ប៉ាញត្រូវបានគេនិយាយថា បានទទួលការផ្តល់ជូនដែលមានតម្លៃជិត ៥៥០ លានដុល្លារលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។

យោងតាមទស្សនាវដ្តី Forbes បាននិយាយថា លោកRahm បានទទួលប្រាក់ចំនួន ២១៨ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។ លោក និង Ronaldo ជាអត្តពលិកតែ ២ នាក់គត់ដែលរកចំណូលបានជាង ២០០ លានដុល្លារ។
ឈ្មោះ ២ នាក់ទៀតនៅសល់នៅលើកំពូលទាំងប្រាំគឺ NBA (National Basketball Association) តារាបាល់បោះ LeBron James មកពី Los Angeles Lakers ដែលមានទឹកប្រាក់ ១២៨.២ លានដុល្លារ និង Giannis Antetokounmpo មកពី Milwaukee Bucks មានទឹកប្រាក់ ១១១ លានដុល្លារ។

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង Kylian Mbappe បានធ្លាក់មកលេខ ៦ ជាមួយនឹងប្រាក់ ១១០ លានដុល្លារ។ អតីតមិត្តរួមក្រុមរបស់លោក លោក Neymar បានចូលរួមជាមួយ Al Hilal ក្នុង Saudi Pro League គឺនៅពីក្រោយលោកជាមួយនឹងទឹកប្រាក់ចំនួន ១០៨ លានដុល្លារ។ ឈ្មោះដែលនៅសល់ក្នុងបញ្ជីកំពូលទាំង ១០ គឺខ្សែប្រយុទ្ធ Karim Benzema (១០៦ លានដុល្លារ) កីឡាករបាល់បោះ Steph Curry និងកីឡាករបាល់ទាត់អាមេរិក Lamar Jackson មកពី NFL (National Football League) ក្នុងតម្លៃ ១០០.៥ លានដុល្លារ ។

សរុបមក អត្តពលិក ទាំង ៥០ នាក់រកចំណូលបានច្រើន ជាងគេលើពិភពលោករកបានប្រហែល ៣.៨៨ ពាន់លានដុល្លារ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ។ តួលេខនេះមិនរាប់បញ្ចូលពន្ធ ឬថ្លៃសេវាភ្នាក់ងារទេ ហើយជាការកើនឡើង ១៣ ភាគរយបើប្រៀបធៀបទៅ នឹងកំណត់ត្រា កាលពីឆ្នាំមុនមានចំនួន ៣.៤៤ ពាន់លានដុល្លារ ។

ប្រហែល ៧៦ភាគរយ នៃតួលេខ (២.៩៤ ពាន់លានដុល្លារ) បានមកពីប្រាក់ខែថេរ ហើយ ២៤ភាគរយ ទៀត (៩៣៦ លានដុល្លារ) បានមកពីការឧបត្ថម្ភ ការផ្សាយពាណិជ្ជកម្ម ព្រឹត្តិការណ៍ និងអាជីវកម្មផ្សេងទៀត ធ្លាក់ចុះ ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន (១.០៨ ពាន់លានដុល្លារ) ។

NBA មានអត្តពលិកច្រើនជាងគេក្នុងបញ្ជីដោយមាន ១៩ នាក់ បន្ទាប់មក NFL ដែលមាន ១១ នាក់ និងបាល់ទាត់មាន ៨នាក់ ។ លោកRahm ជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិក ២២ នាក់មានអាយុក្រោម ៣០ ឆ្នាំក្នុងបញ្ជី នេះជាសញ្ញានៃការផ្លាស់ប្តូរជំនាន់ ។

អ្នកបានឈរនៅលើកំពូលតារាង Forbes ម្តងហើយម្តងទៀតដូចជា Serena Williams, Roger Federer និង Tom Brady បានចូលនិវត្តន៍ខណៈ Ronaldo, LeBron James, Tiger Woods និងអត្តពលិក៣នាក់ផ្សេងទៀតមានអាយុលើសពី ៣០ ឆ្នាំកំពុងឈានចូលដំណាក់កាលចុងក្រោយនៃអាជីពរបស់ពួកគេ ៕
ដោយ៖លី ភីលីព

Most Popular

To Top