យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ការស៊ើបអង្កេតជាផ្លូវការមួយ ដែលធ្វើឡើង ចំពោះអតីតកីឡាករខ្សែការពារ ជម្រើសជាតិអេស្បាញ និង Barcelona គឺលោក Pique ដោយដាក់ការសង្ស័យថា រូបគាត់គឺជាអ្នករៀប ចំការប្រកួតពាន Super Cup នៅអារ៉ាប៊ីសាអូឌីត។
ការចោទប្រកាន់បានអះអាងថា Pique បានខិតខំជួយ សម្របសម្រួល ធ្វើយ៉ាងណាប្តូរទីតាំង នៃការប្រកួតពានរង្វាន់ Super Cup របស់អេស្បាញទៅ ក្នុងប្រទេសអារ៉ាប់នេះជាថ្នូរ នឹង ទឹកប្រាក់រាប់សិបលានអឺរ៉ូ។
ក្រុមហ៊ុន Kosmos របស់លោក Pique គឺជាអ្នកដើរតួជាអ្នកចរចា សំណើ នេះ ក្នុងទំហំទឹកប្រាក់ ដែលអាចទទួល បានត្រឹមតែ៤០លានអឺរ៉ូ ទៅឲ្យសហព័ន្ធបាល់ទាត់ អេស្បាញ RFEF ប៉ុន្តែទឹកប្រាក់មាន រហូតទៅដល់៤០០លានអឺរ៉ូ៕
ប្រែសម្រួល៖ស៊ុនលី