The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹប Aston Villa បានចាប់ផ្តើមការងារ របស់ខ្លួនត្រៀម រដូវក្តៅនេះដោយដំបូង ក្នុងការចរចាកីឡាករ Conor Gallagher ពីក្លឹបតោខៀវ Chelsea។
គ្រូបង្វឹកក្លឹបលោក Unai Emery បានដាក់គោលដៅ យកកីឡាករ Callagher រូបនេះគឺជាគោលដៅដំបូង និងអទិភាពបំផុតសម្រាប់ត្រៀម រដូវកាលក្រោយជាពិសេស ក្នុងពេលដែលក្លឹបអាច នឹងចូលរួមប្រកួតពានរង្វាន់ Champions League ផងនោះ ។
គួរឲ្យដឹងដែរថា Gallagher ស្ថិតនៅក្នុងកុងត្រា ដែលនៅសេសសល់ រយៈពេលត្រឹមតែ១២ខែទៀតប៉ុណ្ណោះជាមួយនឹង Chelsea ប៉ុន្តែជឿជាក់ថាទាំងកីឡាករនិងក្លឹបហាក់ មិនដូចជាមានបំណង ចង់បន្តការងារជាមួយគ្នានោះទេ៕
ប្រែសម្រួល៖ស៊ុនលី
