កីឡា

កីឡាករបាល់ទាត់ វៀតណាម ៦ នាក់ ត្រូវចាប់ខ្លួនពីបទលក់ការប្រកួត និងកំណត់លទ្ធផលទុកមុន

វៀតណាម ៖ កីឡាករបាល់ទាត់ចំនួន ៦ នាក់ នៅខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ ពីបទលក់ការប្រកួត និងកំណត់លទ្ធផលការប្រកួតទុកមុន ក្នុងអំឡុងពេលការប្រកួតកីឡាបាល់ទាត់ V-League 2 រវាងក្រុម SHB Da Nang និងក្រុម Dong Nai ។

ប៉ូលិសស្រុកBa Ria-Vung Tau កាលថ្ងៃព្រហស្បតិ៍បានឃាត់ខ្លួនកីឡាករបាល់ទាត់ចំនួន ៦នាក់មិនបានបញ្ចេញឈ្មោះដោយមានអាយុចាប់ពី ២០-៣០ ឆ្នាំពីបទលក់ការប្រកួត និងកំណត់លទ្ធផលការប្រកួតទុកមុន ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៦ ខែ ក្រោយពីអាជ្ញាធរ កីឡាបានរកឃើញភាពមិនប្រក្រតី ក្នុងការប្រកួតរវាងក្រុមបាល់ទាត់ Ba Ria-Vung Tau និងក្រុមបាល់ទាត់ SHB Da Nang កាលពីថ្ងៃទី ២៤ ខែធ្នូឆ្នាំមុន ដែលក្រុមបាល់ទាត់ Ba Ria-Vung Tau បានចាញ់ ៣-១ ។

អាជ្ញាធរកីឡាននិយាយថា កីឡាករ ៥ នាក់ក្នុងចំណោម ៥ នាក់ គឺជាកីឡាករសំខាន់ រួមទាំងអ្នកចាំទីម្នាក់ ខ្សែបម្រើ ៣ នាក់ និងខ្សែប្រយុទ្ធម្នាក់ ដោយពួកគេលេងមិនអស់ពីសមត្ថភាពឡើយ សកម្មភាពបែបធ្វើឲ្យអ្នកគាំទ្រ និងអាជ្ញាធរកីឡាមើលឃើញចំណុចខ្សោយ។
ការស៊ើបអង្កេតបន្ថែមថា ការប្រកួតរវាង Ba Ria-Vung Tau និង Dong Nai កាលពីថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំមុន កីឡាករបានធ្វើ តាមកាយវិការដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ស្ថិតនៅក្នុងទស្សនិកជន៕
ដោយ៖លី ភីលីព

Most Popular

To Top