កីឡា

Arsenal ចាប់ផ្តើមស៊ើបសួរ តម្លៃកីឡាករ Luiz ពី Aston Villa

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងមើលឃើញកីឡាករល្អម្នាក់របស់ក្លឹប Aston Villa មកចូលរួមក្លឹបនៅរដូវក្តៅនេះ។

កីឡាករ Douglas Luiz បានក្លាយទៅជាគៅលដៅគួរ ឲ្យចាប់អារម្មណ៍បំផុតសម្រាប់ Arsenal នៅពេលនេះហើយ ក្លឹបក៏កំពុង ចាប់ផ្តើមស៊ើប សួរអំពីតម្លៃជាមួយនឹង Aston Villa ផងដែរដោយសង្ឃឹមថា នឹងអាចចរចាជាមួយនឹង កីឡាករប្រេស៊ីលរូបនេះ ។

គ្រូបង្វឹកក្លឹបលោក Mikel Arteta សង្ឃឹមថានឹងអាចពង្រឹងគុណភាព ក្រុមកាន់តែខ្លាំងបន្ថែមទៀត ក្រោយបានបញ្ចប់ រដូវកាលកន្លងទៅនេះ ត្រឹមជើងឯករងហើយក៏នឹង ត្រៀមខ្លួនក្នុងការ ទៅលេងពានរង្វាន់ Champions League ផងដែរប៉ុន្តែគួរឲ្យដឹងដែរថា Aston Villa ឆ្នាំនេះក៏មានសិទ្ធទៅលេងនៅ​Champions League ដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top